ចាប់ផ្តើម

បោះជំហានទៅមុខ ហើយទន្ទឹមនឹងនេះនៅតែរក្សាភាពស្មោះត្រង់នឹងខ្លួនឯង។

ប្រវត្តិ RIMOWA

1898

គ្រាដំបូង

មូលដ្ឋានសម្រាប់ដំណើរជោគជ័យរបស់RIMOWAត្រូវបានរៀបចំឡើងនៅរោងចក្រផលិតវ៉ាលីស Paul Morszeck នៅទីក្រុងកូឡូញនាឆ្នាំ ១៨៩៨។ តាំងពីវ៉ាលីសដំបូង ដែលពីដើមគេច្រើនធ្វើពីឈើមកម្ល៉េះ គឺគេបានគិតគូរយ៉ាងច្បាស់អំពីលក្ខណៈស្រាល និងស្ថិរភាពជាអតិបរមារបស់វា។

1937

នវកម្ម

នៅកំឡុងឆ្នាំ២០ប្លាយពួកអ្នកដើរលេងលើពិភពលោក ដែលចូលចិត្តប្រណីតភាព គេពេញចិត្តនឹងវ៉ាលីសធ្វើដំណើររបស់ក្រុមហ៊ុននេះ។ លោក រីឆាត ម័រសេក (Richard Morszeck) ជាកូនរបស់ស្ថាបនិកក្រុមហ៊ុន បានបញ្ចេញលក់វ៉ាលីសធ្វើដំណើរលើលោកទីមួយ ដែលធ្វើពីលោហធាតុស្រាល នៅលើទីផ្សារ។ នេះគ្រាន់តែជាគំនិតនវកម្មដំបូងតែប៉ុណ្ណោះនៅក្នុងចំណោមគំនិតនវកម្មដ៏ត្រចះត្រចង់ជាច្រើន ទៀត ដែលជាកត្តាផ្តល់ជោគជ័យនៅលើពិភពលោកដល់ RIMOWA ។ ពាណិជ្ជសញ្ញា RIMOWA ជាពាក្យស្រង់ចេញមកពីឈ្មោះ Richard Morszeck (Richard Morszeck Warenzeichen) ។

1950

វ៉ាលីសដើម ដែលមានទ្រង់ទ្រាយជាចង្អូរជាប់ៗគ្នា

វ៉ាលីសអាលុយមីញ៉ូមទីមួយ ដែលមានទ្រង់ទ្រាយជាចង្អូរជាប់ៗគ្នា ត្រូវបានផលិតឡើងនៅឆ្នាំ១៩៥០ ។ ទ្រង់ទ្រាយជាចង្អូរជាប់ៗគ្នានេះជាលក្ខណៈពិសេស ដែលធ្វើអោយផលិតផលរបស់ RIMOWA ពុំច្រឡំនឹងគេឡើយ។​សំណង់វ៉ាលីសនេះជាការផ្គុំទម្ងន់អប្បបរមាជាមួយនឹងស្ថិរភាពជាអតិបរមា។ វាគឺជាវ៉ាលីសដំណើរសម្រាប់ពួកអន្តរជាតិ ដែលចូលចិត្តដើរលេងលើពិភពលោក។

1976

ការពារការជ្រាបទឹក

នៅឆ្នាំ១៩៧៦លោក ឌីធ័រ ម័រសេក (Dieter Morszeck)សម្រេចបាននូវការអភិវឌ្ឍមួយ ដែលដៅមាគ៌ាទៅមុខទៀតគឺ ការផលិតវ៉ាលីសធ្វើពីលោហធាតុស្រាលទីមួយ ដែលការពារការជ្រាបទឹក។ ប្រព័ន្ធការពារការជ្រាបទឹករបស់ RIMOWA ផ្តល់ការការពារដល់គ្រឿងបរិក្ខារបស់ក្រុមថតខ្សែភាពយន្ត និងក្រុមទូរទស្សន៍ របស់អ្នកថតរូប និងអ្នកយកពត៌មានទាំងឡាយ ទប់ទល់នឹងទឹក សំណើមអាកាស កំដៅត្រូពិច ឬភាពត្រជាក់នៅតំបន់អាកទិចបានយ៉ាងប្រសើរគួរជាទីទុកចិត្ត។(មានលក់នៅហាងឯកទេស )

2000

Handmade meets high-tech

បាវចនារបស់លោក ឌីធ័រ ម័រសេក (Dieter Morszeck) ដែលមានសេចក្តីថា "សិប្បកម្មជួបនឹងបច្ចេកវិទ្យាខ្ពស់" បាននាំមកនូវការប្រើប្រាស់ប៉ូលីកាបូណាតជាលើកទីមួយនៅក្នុងសំណង់វ៉ាលីសនាឆ្នាំ២០០០ ហើយបានធ្វើអោយមានបដិវត្តន៍នៅក្នុងវិស័យនេះ។ សម្ភារៈដ៏ល្បី ដែលគេប្រើប្រាស់នៅក្នុងសំណង់យន្តហោះ និងសំណង់រថយន្តនោះ វាពុំមែនគ្រាន់តែមានលក្ខណៈជាប់បានយូរ ហើយធន់នឹងការប៉ះទង្គិចតែប៉ុណ្ណោះទេ គឺវាក៏មានទម្ងន់យ៉ាងតិចបំផុតដែរ។ កត្តាទាំងនេះវានាំអោយគេធ្វើដំណើរបានយ៉ាងស្រាលហើយដោយងាយស្រួលផង។

2001

Multiwheel®

នៅឆ្នាំ២០០១គេចាប់ផ្តើមប្រើប្រព័ន្ធ Multiwheel® មានកងឃ្លី ដែលចុះប៉ាតង់ហើយ។ តាមរយៈនេះគេអាចដឹកវ៉ាលីសផ្ទុកឥវ៉ាន់ធ្ងន់បានយ៉ាងធូរគ្មានប្រឹង ហើយអាចដឹកវាកាច់បត់បង្វិលទៅគ្រប់ទិសបានដោយងាយស្រួល។

2006

TSA LOCK®

នៅឆ្នាំ២០០៦គេបានបំពាក់សោTSA ដែលមានលក្ខណៈនវកម្ម ទៅអោយវ៉ាលីស RIMOWA។ នៅពេលត្រួតពិនិត្យសន្តិសុខគេអាចបើក និងបិទសោនេះបាន ដោយពុំធ្វើអោយមានខូចខាតអ្វីឡើយ។

2008

ពង្រីកមុខទំនិញ

នៅឆ្នាំ២០០៨ RIMOWA បានពង្រីកមុខទំនិញរបស់ខ្លួនជាថ្មីទៀត។ នៅក្នុងស៊េរី SALSA DELUXE មានចេញលក់វ៉ាលីសមានពណ៌ថ្មីៗ ហើយពួកវ៉ាលីស TOPAS TITANIUM ដែលជាវ៉ាលីសថ្មីដ៏ប្រណីតនោះ ក៏ដូច្នេះដែរ។ វ៉ាលីសនៅក្នុងស៊េរីជាងដប់ ដែលមានទំហំផ្សេងៗគ្នាកំពុងតែរង់ចាំអោយគេប្រើប្រាស់វានៅក្នុងស្ថានភាពដ៏សែនលំបាកនានានៅលើពិភពលោក។

2009

SALSA AIR

នៅឆ្នាំ២០០៩ នវកម្មដ៏អស្ចារ្យមួយទៀតក៏លេចរូបភាពឡើងជាលើកទីមួយ គឺ ស៊េរី ប៉ូលីកាបូណាតស្រាល SALSA AIR ។ វ៉ាលីស SALSA ដែលមកទល់នឹងពេលនេះជាវ៉ាលីសស្រាលជាងគេបំផុតនោះ វាធ្វើអោយគេជឿជាក់ទៅលើគុណភាពបានតាមរយៈទម្ងន់អប្បបរមា ស្ថិរភាពជាអតិបរមា និងឌីសែញនាំមុខ ក៏ដូចជាតាមរយៈបច្ចេកទេសសន្តិសុខដ៏ទំនើបបំផុតដែរ។

2010

ជោគជ័យ ដែលអាចបង្ហាញអោយគេឃើញបាន

នៅឆ្នាំ២០១០ RIMOWA បានប្រារព្ធប្រវត្តិជោគជ័យមួយ ដែលមានពីរវគ្គគឺ ៦០ឆ្នាំនៃ "វ៉ាលីសអាលុយមីញ៉ូមដែលមានទ្រង់ទ្រាយជាចង្អូរជាប់ៗគ្នា" និង១០ឆ្នាំនៃវ៉ាលីសប៉ូលីកាបូណាត។ ពានរង្វាន់អន្តរជាតិនានាបញ្ជាក់អោយឃើញពីភាពត្រឹមត្រូវនៃគោលការណ៍គុណភាពរបស់ RIMOWA : នៅសហរដ្ឋអាមេរិក "Travel + Leisure" បានផ្តល់ពានរង្វាន់ចាត់ទុក SALSA DELUXE ថាជា "វ៉ាលីសល្អបំផុត"។ សមាគម​ "Travel Goods Association" បានផ្តល់ពានរង្វាន់លេខមួយអោយទៅ SALSA AIR ។

2011

SALSA AIR ULTRALIGHT

នៅឆ្នាំ២០១១គេបានបន្ថែមប្រភេទ ULTRALIGHT ដែលជាវ៉ាលីស RIMOWA Cabin Multiwheel® ស្រាលបំផុត ដែលមានមកទល់នឹងពេលនោះ ចូលទៅក្នុងស៊េរី SALSA AIR ។

2012

ភាពនឹងឥតប្រែប្រួលជាកត្តាជោគជ័យ

នៅឆ្នាំ២០១២មានការប្រារព្ធពិធីពីរទៀតរបស់ RIMOWA គឺ ៧៥ឆ្នាំនៃវ៉ាលីសអាលុយមីញ៉ូម និងការដែលលោក ឌីធ័រ ម័រសេក (Dieter Morszeck)​​ ជាម្ចាស់ និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន RIMOWA ធ្វើការនៅក្នុងក្រុមហ៊ុននេះបាន៤០ឆ្នាំមកហើយ។

2014

BOSSA NOVA

នៅឆ្នាំ២០១៤គេបានបញ្ចូលពួកវ៉ាលីស BOSSA NOVA បន្ថែមទៅក្នុងមុខទំនិញរបស់ RIMOWA ។

ZurückZurück VorwärtsVorwärts